ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង ស្នើឱ្យបណ្ដាញសារព័ត៌មានខេត្ត ផ្សាយព័ត៌មានពិត ច្បាស់ការ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ - BNP

Breaking

Friday, October 7, 2022

ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង ស្នើឱ្យបណ្ដាញសារព័ត៌មានខេត្ត ផ្សាយព័ត៌មានពិត ច្បាស់ការ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

ស្វាយរៀង ៖ឯកឧត្តម  ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផលិតព័ត៌មាន ដែលច្បាស់ការនិងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។


ការថ្លែងបែបនេះរបស់ឯកឧត្តមម៉ែន អេង បានធ្វើឡើង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។


ឯកឧត្តម ម៉ែន អេងបានទឹកចិត្តដល់អ្នកសារព័ត៌មានត្រូវ ចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយនូវ ព័ត៌មានពិតតាមទិសស្លោក “កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត” ហើយការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវ ស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើងនោះឡើយ។ព្រោះ យើងទាំងអស់គ្នា ជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុង សង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងដែបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង។


ទន្នឹមនឹងនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ «ពាក្យគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ក្នុងនោះវិស័យសារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។


លោកកែវ ចាន់លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងក៏បានជំរុញដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់ តាមទិស្លោក”ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន”ហើយជៀសវាងការផ្សព្វផ្សាយព័ត៌មានបែបញុះញង់បង្កវឹកវរដ៏សន្តិសុខសង្គម ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្រង់ប្រភពឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកជាការបាន។


ជាមួយគ្នានេះលោកកែវ ចាន់លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមម៉ែន អេងអភិបាលរងខេត្តស្វាយរៀង ដែលបានជួបសំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗផងដែរ៕



 

No comments:

Post a Comment

Pages