ករណី ជនសង្ស័យក្រុមបើករថយន្ត២គ្រឿង បាញ់រះមុខខុនដូ រួចបាចក្រដាសមានរូប និងអក្សរថា ប្រយ័ត្ននៅតាមផ្លូវ ឥឡូវចាប់បានហើយ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម - BNP

Breaking

Thursday, October 27, 2022

ករណី ជនសង្ស័យក្រុមបើករថយន្ត២គ្រឿង បាញ់រះមុខខុនដូ រួចបាចក្រដាសមានរូប និងអក្សរថា ប្រយ័ត្ននៅតាមផ្លូវ ឥឡូវចាប់បានហើយ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ជនជាតិចិន និងជនជាតិវៀតណាមចំនួន៣នាក់ នៅក្នុងចំណោមបក្សពួកចំនួន៥នាក់ (២នាក់កំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ)  ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបាញ់រះចូលខុនដូ THE SKY LINE ស្ថិតនៅក្នុងខណ្ឌ៧មករា ទាំងកណ្តាលរាត្រី ក្រោមការចោទប្រកាន់ពីបទ.ប៉ុនប៉ងឃាតកម្ម។

ជនសង្ស័យទាំង៥នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ HUAN KUAN KAI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ២- ឈ្មោះ TRAN QUANG TUNG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម។ ៣- ឈ្មោះ HOANG QUAN LONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម។ ៤- ឈ្មោះ LIAO PO HAO ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ៥- ឈ្មោះ LIN YAO HSIANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅព្រំដែនបាវិតខេត្តស្វាយរៀង ខណៈពេលពួកគេបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកគ្នា ក្នុងគោលដៅប្រញាប់ប្រញាល់បម្រុងលោតឆ័ត្រឆ្លងដែនទៅប្រទេសវៀតណាម បន្ទាប់ពីធ្វើសកម្មភាពបាញ់រះនៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នោះ។ នៅពេលចាប់ខ្លួនជនសង្ស័យទាំង៥ នាក់ខាងលើសុទ្ធតែរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចនាំមកសម្រាកព្យាបាលចំនួន២នាក់នៅមន្ទីរពេទ្យកាល់ម៉ែត និង៣នាក់ទៀតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.សូវៀត។ ក្នុងនោះ៣នាក់រងរបួសពួកគេបានធូរស្រាល ទើបត្រូវសមត្ថកិច្ចនាំទៅតុលាការ ដើម្បីយកសួរនាំ យកចម្លើយពាក់ព័ន្ធករណីប៉ុនប៉ងឃា.តកម្ម និងឃុំខ្លួនបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទទោស ចំណែក២នាក់ទៀតរបួសនៅធ្ងន់ធ្ងរបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។

សូមរម្លឹកថា កន្លងទៅ មានជនជាតិចិនមួយក្រុមបើករថយន្តចំនួន២គ្រឿងបណ្តើរគ្នា រួចដកកាំ ភ្លើងខ្លីបាញ់រះសំដៅទៅកន្លែងផ្តល់ព័ត៌មានរបស់ខុនដូមួយកន្លែង រួចក៏បើករថយន្តគេចខ្លួនបាត់ ដោយបន្សល់ទុកក្រដាសរូបថតដែលមានពាក្យពេចន៍គំរាមកំហែងជាច្រើនសន្លឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍កាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខអគារខុនដូ «Theskyline» តាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

នៅមុនកើតហេតុ គេបានឃើញជនជាតិចិនមួយក្រុម បើកបររថយន្ដចំនួន២គ្រឿង ដោយ១គ្រឿងម៉ាក ALPHARD និង១គ្រឿងទៀត មិនចាំម៉ាក ជាប្រភេទពីរបាំង ដែលរថយន្ដទាំងពីរគ្រឿងនោះ គឺបិទស្លាកលេខជិតឈឹង និងបានបើកតាមបណ្តោយផ្លូវ១៣៤ ទិសដៅពីលិចទៅកើត។ លុះមកដល់មុខខុនដូ «ស្កាយឡាយ» ស្រាប់តែជនជាតិចិនម្នាក់ ក្នុងចំណោមជាច្រើននាក់ ដែលអង្គុយនៅក្នុងរថយន្តនោះបានដកកាំភ្លើ.ងខ្លីបាញ់សំដៅទៅកន្លែងផ្តល់ព័ត៌មានរបស់ខុនដូជាច្រើនគ្រា.ប់ បណ្តាលឲ្យត្រូវកញ្ចក់ទ្វារចំនួន២ ផ្ទាំង។

ប្រភពដដែលបន្តថា បន្ទាប់មកជនជាតិចិនមួយក្រុមនោះ ក៏បានបាចក្រដាសជាច្រើនសន្លឹកចេញពីក្នុងរថយន្តខ្ទាតរាយប៉ាយពេញផ្លូវ រួចក៏នាំគ្នាគេចខ្លួនដោយសុវត្ថិភាព។ ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ និងបានប្រមូលក្រដាសដែលបន្សល់ទុកពីក្រុមជនសង្ស័យ ដែលជាក្រដាសមានរូបថតមនុស្សប្រុសស្រី៥ទៅ៦នាក់ និងបានសរសេរជាអក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរថា «ប្រយ័ត្ននៅតាមផ្លូវ» ហើយសមត្ថកិច្ចក៏បានប្រមូលសំបកគ្រា.ប់ចំនួន១៦គ្រា.ប់ទុកជាវត្ថុតាង ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលថ្លើមពាសមេឃ ហ៊ានជិះរថយន្តមកបាញ់រះទាំងកណ្តាលទីក្រុងនោះ ៕










 

No comments:

Post a Comment

Pages