នាយឧត្តមសេនីយ៍ សៅ សុខា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ - BNP

Breaking

Monday, October 31, 2022

នាយឧត្តមសេនីយ៍ សៅ សុខា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ


 សូមព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោកប្រោះ​ប្រទាន​ពរជ័យ សិរីមង្គលថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជ​ពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិក្នុង​ឱកាសដ៏​មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា

សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែង​ថ្វាយនូវមនោសញ្ចេតនាដ៏ រំភើបរីករាយឥតឧបមា និងសូមចូលរួមថ្វាយ​នូវ​ព្រះសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូម ព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណ​ភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាក​ផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរម​សិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជំនិងសេចក្តីសុខ ក្សេមក្សាន្តចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ៕


ក្រាបបង្គំទូលថ្វាយពី ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់

No comments:

Post a Comment

Pages