ស្នងការនគរបាល ខេត្តកណ្តាល រៀបចំទីបញ្ជាការស្រាល ពីរកន្លែង សំរាប់ជួយអន្តរាគមន៍ ជូនពលរដ្ឋ មកទស្សនា ពិធីប្រណាំងទូក ក្រុងតាខ្មៅ - BNP

Breaking

Saturday, October 29, 2022

ស្នងការនគរបាល ខេត្តកណ្តាល រៀបចំទីបញ្ជាការស្រាល ពីរកន្លែង សំរាប់ជួយអន្តរាគមន៍ ជូនពលរដ្ឋ មកទស្សនា ពិធីប្រណាំងទូក ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ស្នងការ នគរបាល ខេត្តកណ្តាល បានរៀបចំទីបញ្ជាការស្រាល ចំនួន២កន្លែង សំរាប់ទទួលពាក្យបណ្តឹង និងជួុយ អន្តរាគមន៍ ចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក  នៅមុខសួនច្បារ មាត់ទន្លេ បាសាក់ក្រុងតាខ្មៅ 

ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ 

  ជាមួយគ្នានេះ ដើម្បីធានា សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពិធីប្រណាំងទូក អោយមានប្រសិទ្ធភាពខ្ពស់ កម្លាំងនគរបាលខេត្ដ បានរៀបចំ ផែនការការពារ សន្ដិសុខ សុវត្ថិភាព  ដោយចុះល្បាត តាមគោលដៅនិមួយៗ ជូនបងប្អូនប្រជាពលរដ្ឋ  ដើម្បីបង្កបរិយាកាស ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកកំសាន្តសប្បាយ ឲ្យបានច្រើនកុះករ  សំដៅ អបរអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាពេលខាងមុខ។ 

    បើមានបញ្ហាកើតឡើង ដោយយថាហេតុ ណាមួយ សូមបងប្អូន ប្រជាពលរដ្ឋ ទំនាក់ទំនង លេខទូរសព្ទ  0977780001៕






 

No comments:

Post a Comment

Pages