លោកមេភូមិម្នាក់ នាំប្អូនស្រីធម៌ឡើងផ្ទះ ពូណាក់ ចាប់ផ្ដើមប្រតិបត្តិការ ឡើ.ង. ឋានសួគ៌.ស្រា..ប់.តែគាំ..ង.ស.ន្ល..ប់.នៅលើគ្រែ ដោយមិនដឹងមូលហេតុ នៅព្រៃវែង...!! - BNP

Breaking

Tuesday, October 11, 2022

លោកមេភូមិម្នាក់ នាំប្អូនស្រីធម៌ឡើងផ្ទះ ពូណាក់ ចាប់ផ្ដើមប្រតិបត្តិការ ឡើ.ង. ឋានសួគ៌.ស្រា..ប់.តែគាំ..ង.ស.ន្ល..ប់.នៅលើគ្រែ ដោយមិនដឹងមូលហេតុ នៅព្រៃវែង...!!

ខេត្តព្រៃវែង ៖  ហេតុការណ៍ដែលបានធ្វើអោយផ្អើលពេញទីប្រជុំជនអ្នកលឿងនេះ បានកើតឡើងកាលពី ថ្ងៃទី៨ តុលា ឆ្នំា២០២២នេះ  នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ លី វ៉ៃ សិន ស្ថិតក្នុងភូមិ1 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកមេភូមិម្នាក់ បាននាំស្រីស្នេហ៍មកឡើងឋានសួហ៍ក្នុងផ្ទះសំណាក់ ហើយស្រាប់តែគាំងសន្លប់នៅលើគ្រែ ដោយមិនដឹងមូលហេតុ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន នៅក្នុងទីប្រជុំជនអ្នកលឿង បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង នៅពេលឃើញនិងដឹងរឿងរ៉ាវមួយនេះ ។

លោកមេភូមិមួយរូបនេះ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៦១ឆ្នាំ ជាមេភូមិ នៅភូមិក្រាំងក្អុក ឃុំកំពង៉សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណែកស្ត្រីជាដៃគូរ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ នៅពេលកើតហេតុភ្លាម ស្ត្រីរូបនោះបានរត់គេចខ្លួនទៅបាត់ គេគ្រាន់តែដឹងថា ស្ត្រីរូបនោះមានអាយុប្រហែល45ឆ្នាំ។


បើតាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់ លី វ៉ៃ សិន ឈ្មោះ លី ហួលី បានអោយដឹងថា លោកមេភូមិនិងស្ត្រីជាដៃគូរ បានជិះម៉ូតូឌុបគ្នាមកចូលផ្ទះសំណាក់ នៅវេលាម៉ោងជិត3រសៀល លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញខាងនារី ដើរចេញទៅវិញតែម្នាក់ឯង ដោយមិនឃើញលោកមេភូមិចេញទៅជាមួយគ្នានោះទេ ។ ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ក៏យកសោរបន្ទប់ចាក់ចូលមើល ស្រាប់តែឃើញលោកមេភូមិ ដេកសន្លប់ស្តូកស្តឹងនៅលើគ្រែបាត់ទៅហើយ ទើបមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗតែម្តង។


ជុំវិញរឿងរ៉ាវនេះ បានក្លាយទៅជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុក នៅតាមរោងកាហ្វេ ក្នុងទីប្រជុំជនអ្នកលឿង ដោយមានការលើកឡើងដូចៗគ្នាថា មូលហេតុដែលធ្វើអោយលោកមេភូមិគាំងសន្ល.ប់ គឺមកពីគាត់ប្រើថ្នាំជំនួយ ហើយស្ត្រីជាដៃគូនោះ ថែមទាំងបានប្រមូលយកថវិកា ទូរសព្ទ័ និងចិញ្ជៀនរបស់លោកមេភូមិទៅអស់ផងដែរ។


ប៉ុន្តែនេះគ្រាន់តែជាការជជែកលេងតាមតុកាហ្វេប៉ុណ្ណោះ ឯការពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយខាងសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ខណៈពេលនេះ លោកមេភូមិកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយមិនទាន់អាចផ្តល់ពត៌មានអ្វីបានទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីក្រុមគ្រូពេទ្យផងដែរ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថា លោកមេភូមិគាំងសន្លប់ដោយសារមូលហេតុអ្វីនោះទេ ហើយទ្រព្យសម្បត្តិលោកមេភូមិបាត់បង់អ្វីខ្លះ ក៏មិនទាន់ដឹងដែរ មានតែលោកមេភូមិម្នាក់គត់ ទើបអាចបញ្ជាក់បាន ៕




 

No comments:

Post a Comment

Pages