សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ - BNP

Breaking

Monday, September 19, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ,  ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ។ សម្ដេចក្រឡាហោម បន្ថែមថា កន្លងមកសារព័ត៌មានអន្ដរជាតិធំៗ និងបណ្ដាញព័ត៌មានមួយចំនួនទៀតនៃប្រទេសក្នុងតំបន់ រួមទាំងប្រទេសជិតខាងកម្ពុជាផងដែរ បានផ្សព្វផ្សាយ ចោទប្រកាន់មកលើប្រទេសកម្ពុជា ជាបន្ដបន្ទាប់ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កិត្តិយសរបស់ប្រទេសជាតិ និងបានបន្ទុចបង្អាក់ដល់លំហូរវិនិយោគិនបរទេស អ្នកទេសចរណ៍ ក៏ដូចជា៖ អ្នកជំនាញបច្ចេកទេសបរទេសមកកម្ពុជា។


សម្ដេចក្រឡាហោម បន្ដថា យោងតាមស្ថានភាពការណ៍ចាំបាច់នេះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត គណៈបញ្ជាការប្រតិបត្តិការដើម្បីអនុវត្តផែនការនេះ។ សម្ដេច ថា គណៈបញ្ជាការប្រតិបត្តិការ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការអនុវត្ត នូវផែនការប្រតិបត្តិការ ដោយរៀបចំឱ្យមានក្រុមប្រតិបត្តិការផ្ទាល់ចំនួន ៥ បានផ្សព្វផ្សាយផែនការនេះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដើម្បីចាប់ផ្ដើមអនុវត្ត គឺចុះជួយគាំទ្រខេត្តព្រះសីហនុ។


លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ក្រសួងយុត្តិធម៌ ក៏បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ជាពិសេស ជួយពង្រឹងបន្ថែមចំពោះផ្នែកច្បាប់៕















 

No comments:

Post a Comment

Pages