ឯកឧត្តម កែប ជុតិមា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ អញ្ជើញបំពាក់មេដាយ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ​ ជូន​ សពឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគីរី - BNP

Breaking

Saturday, September 17, 2022

ឯកឧត្តម កែប ជុតិមា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ អញ្ជើញបំពាក់មេដាយ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ​ ជូន​ សពឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគីរី

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ​ ជាកិច្ចបច្ឆាមរណ:ជូន​ សព​ ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ។ 


សព ឯកឧត្តម ប៊ូ ឡាំ នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅគេហដ្ឋាន ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៕





 

No comments:

Post a Comment

Pages