ទីតាំងល្បែងបញ្ជាល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ  កំពុងបេីកលេងនៅ ឃុំរមាំងថ្កោល ភ្នាល់សុីសងខុសច្បាប់ យ៉ាងពេញបន្ទុក  ដោយឡែកលោក អធិការដ្ឋាននគរបាលស្រុកស្វាយទាប រក្សាភាពស្ងៀមស្ងាត់ ? - BNP

Breaking

Tuesday, September 6, 2022

ទីតាំងល្បែងបញ្ជាល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ  កំពុងបេីកលេងនៅ ឃុំរមាំងថ្កោល ភ្នាល់សុីសងខុសច្បាប់ យ៉ាងពេញបន្ទុក  ដោយឡែកលោក អធិការដ្ឋាននគរបាលស្រុកស្វាយទាប រក្សាភាពស្ងៀមស្ងាត់ ?

ស្វាយរៀង  ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិក្រញូង ឃុំរមាំងថ្កោល បានបញ្ជាក់ឲ្យដឹងថា មានល្បែងបញ្ជាល់មាន់ និងឆ្នោតឡូតូ តាមទូរទស្សន៍អនឡាញ ជាច្រេីនកន្លែង បង្កប់តាមរោងកាហ្វេយ៉ាងពេញទំហឹង ដោយឡែកលោក អធិការដ្ឋាននគរបាលស្រុកស្វាយទាប មិនចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត។


មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋ ក្នុងឃុំរមាំងថ្កោល បានរិះគន់ចំៗទៅលេីលោក មេប៉ុស្តិ៍នគរបាលរមាំងថ្កោល បណ្តែតបណ្ដោយឲ្យអ្នកញៀនល្បែងលេងបញ្ជាល់មាន់ ឆ្នោតឡូតូ ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។


ហេតុនេះ សមត្ថកិច្ចពាក់ព័ន្ធនៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងពិនិត្យឡេីងវិញខ្លះផង ចំពោះភាពអសកម្ម របស់លោក អធិការដ្ឋាននគរបាលស្រុកស្វាយទាប និងលោក មេប៉ុស្តិ៍នគរបាលឃុំរមាំងថ្កោល បណ្តោយឲ្យមានល្បែងសុីសងខុសច្បាប់ តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូជាច្រើនទីតាំង មិនចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុចនោះទេ ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។


ប្រជាពលរដ្ឋរស់នៅ ភូមិក្រញូង ឃុំរមាំងថ្កោល  ស្រុកស្វាយទាប កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអសន្តិសុខសង្គម ព្រោះកាលណាមានលេងល្បែង ភ្នាល់គ្នាដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ពួកគាត់ ខ្លាចកេីតជាចោរ លួច ឆក់ ប្លន់  និង រីករាលដាលគ្រឿងញៀនគូរឲ្យកត់សម្គាល់ មកពីដើមចោមអ្នកញៀនល្បែងទាំងនេះ និងដល់ផ្ទះអាចប្រេីប្រាស់ អំពេីហឹង្សាដល់គ្រួសារថែមទៀតផង។ 


ដូច្នេះហេីយពលរដ្ឋ ក្នុងភូមិក្រញូង ឃុំរមាំងថ្កោល  បានអំពាវនាវដល់ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និង  លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងបង្រ្កាបជាបន្ទាន់ ទីតាំងបញ្ជាល់មាន់តាមអនឡាញ ឆ្នោតឡូតូ បង្កប់ក្នុងរោងកាហ្វេជាច្រើនកន្លែង ដេីម្បីពង្រឹងសន្តិសុខសង្គម ជូនពលរដ្ឋ ក្នុងមូលដ្ឋាន៕








 

No comments:

Post a Comment

Pages