ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះត្រួតពិនិត្យបញ្ហាវិវាទរវាងកម្មករជាជនបរទេស និងក្រុមហ៊ុន​ តៃភីងយ៉ាងហ្វាងឌីចាន់វូចាន់​ វូយីគ័នលី ឯ.ក ស្ថិតក្នុងអគារ Pacific Real Fstate (Property) Managment Co,Ltd ក្នុងស្រុកកោះធំ - BNP

Breaking

Friday, August 19, 2022

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះត្រួតពិនិត្យបញ្ហាវិវាទរវាងកម្មករជាជនបរទេស និងក្រុមហ៊ុន​ តៃភីងយ៉ាងហ្វាងឌីចាន់វូចាន់​ វូយីគ័នលី ឯ.ក ស្ថិតក្នុងអគារ Pacific Real Fstate (Property) Managment Co,Ltd ក្នុងស្រុកកោះធំ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យបញ្ហាវិវាទរវាងកម្មករជាជនបរទេស និងក្រុមហ៊ុន​ តៃភីងយ៉ាងហ្វាងឌីចាន់វូចាន់​ វូយីគ័នលី ឯ.ក ស្ថិតក្នុងអគារ Pacific Real Fstate (Property) Managment Co,Ltd ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល។ 


ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជម្រុញ និងលើកទឹកចិត្ត ឱ្យក្រុមហ៊ុន​ គោរព​ អនុវត្តច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និង​គោរពតាមអាជ្ញាប័ណ្ណអាជីវកម្មឱ្យត្រឹមត្រូវ​ ចំពោះបុគ្គលិក​ កម្មករក្រុមហ៊ុន​ ត្រូវបំរេីការងារឱ្យត្រឹមត្រូវ និងមិនអោយមានការប្រេីប្រាស់គ្រឿងញៀន​ និងការបង្ខិតបង្ខំមនុស្ស ឬឃាត់ទុកមនុស្សប្រេីខុសច្បាប់ដាច់ខាត​ ហើយសមត្ថកិច្ចជំនាញគ្រប់ផ្នែកត្រូវបន្តស្រាវជ្រាវ​ សហប្រតិបត្តិការចំពោះបុគ្គលិកជនជាតិវៀតណាម​ ដែលបានរត់ចេញពីកន្លែងការងារឆ្លងព្រែកជ្រៃធំ ខេត្តកណ្តាល-ព្រែកបិនយី ខេត្ត​អានយ៉ាង​ ចូលទៅក្នុងប្រទេសវៀតណាម តាមនីតិវិធីច្បាប់​ ដេីម្បីទាក់ទាញអ្នកវិនិយោគទុនក្នុង និងក្រៅប្រទេស មកអភិវឌ្ឍប្រទេសជាតិប្រកបដោយតម្លាភាព​ គុណភាព​ ចីរភាព​ និងបរិយាប័ន្ន​៕










 

No comments:

Post a Comment

Pages