អាសូរណាស់ ក្មេង០៣នាក់ត្រូវកំព្រា គ្រាដែលម្តាយលង់ទឹកស្លាប់, ភ្លាមៗប្រធានកិត្តិយសសមាគមន៍នារីខេត្តត្បូងឃ្មុំ ផ្តល់ស្បៀងអាហារ ថវិកា និងសន្យាទំនុកបំរ៉ុង សាងសង់ផ្ទះថ្មីឲ្យ - BNP

Breaking

Tuesday, August 30, 2022

អាសូរណាស់ ក្មេង០៣នាក់ត្រូវកំព្រា គ្រាដែលម្តាយលង់ទឹកស្លាប់, ភ្លាមៗប្រធានកិត្តិយសសមាគមន៍នារីខេត្តត្បូងឃ្មុំ ផ្តល់ស្បៀងអាហារ ថវិកា និងសន្យាទំនុកបំរ៉ុង សាងសង់ផ្ទះថ្មីឲ្យ

(ត្បូងឃ្មុំ)៖ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកាសមាគមន៍ ចុះសួរសុខទុក្ខ ចូលរួមរំលែកមរណៈទុក្ខ គ្រួសារកុមារចំនួន០៣នាក់ ដែលម្តាយជាស្ត្រីមេម៉ាយ ស្លាប់ចោលដោយសារលង់ទឹក មានទីលំនៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ម៉េងវ៉ាន់ ដានីន បានសំដែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារនៃសព ដែលបាត់ម្ដាយ ជាទីគោរពស្រឡាញ់ និងធ្លាប់មានព្រហ្មវិហារធម៌ចំពោះកូនចៅនាគ្រាកន្លងមក។ 


ទន្ទឹមគ្នានោះ លោកជំទាវ បានសន្យាជាមួយក្មួយៗជាក្មេងកំព្រាទាំង៣នាក់ ជួយទំនុកបំរ៉ុង សាងសង់ផ្ទះថ្មីឲ្យក្មួយៗ ដើម្បីជាកាដូឲ្យក្មួយការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន ជាទ្រព្យដ៏មានតម្លៃសម្រាប់ក្មួយៗ ជាក្មេងកំព្រាដ៏គួរឲ្យអាណិត។


នាឱកាសនោះ ក្មួយៗដែលជាត្រូវបានម្ដាយស្លាប់ចោលបានសន្យាជាមួយ លោកជំទាវ ម៉េងវ៉ាន់ ដានីន ថានឹងខិតខំប្រឹងប្រែងរៀនចាប់ពីពេលនេះទៅ ទាំងនេះគឺបានផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ ដល់ក្មេងកំព្រាទាំង៣នាក់មានពន្លឺរស្មីក្នុងជីវិតបន្តទៀតផងដែរ។


 ក្នុងឳកាសចុះសំណេះសំណាល និងសន្យាជាមួយក្មួយៗនៅក្នុងថ្ងៃបុណ្យទក្ខិណានុបទានគម្រប់៧ថ្ងៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នាលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនក្មួយទាំង០៣នាក់ រួមមាន៖ អង្ករ២បេ ស្មើ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ថវិកាចូលបុណ្យសព ចំនួន២លានរៀល ព្រមទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សាក្មួយចំនួន២លានរៀលផងដែរ។


សូមបញ្ជាក់ថា ៖ ស្រ្តីមេម៉ាយកូន០៣ ឈ្មោះ មោះ សួននៅ អាយុ៤៣ឆ្នាំ បានលង់ទឹកស្លាប់ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២  វេលាម៉ោង៨.៣០នាទី នៅចំណុចក្នុងប្រឡាយទឹកខាងលិចផ្ទះជនរងគ្រោះចំងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  សពត្រូវបានធ្វើបុណ្យតាមប្រពៃណី៕






 

No comments:

Post a Comment

Pages