កងរាជអាវុធហត្ថស្រុកឈូក ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ - BNP

Breaking

Thursday, August 4, 2022

កងរាជអាវុធហត្ថស្រុកឈូក ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

កំពត៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ១៥ និង ១០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តកំពត សហការមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក ចុះបង្រ្កាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំនុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សុយ ស្រីលក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ារស់នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ វត្ថុតាងចាប់យកថ្នាំញៀនចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ នីង វត្ថុតាងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបន្តនីតិវិធី។



 

No comments:

Post a Comment

Pages