លោកឧកញ៉ា ទៀ វិចត្រ សម្ដែងការហួសចិត្ត នៅពេលដែលមានគេសរសេរសារបង្ហោះ ថារូបលោកជំពាក់លុយពួកគេ - BNP

Breaking

Monday, August 22, 2022

លោកឧកញ៉ា ទៀ វិចត្រ សម្ដែងការហួសចិត្ត នៅពេលដែលមានគេសរសេរសារបង្ហោះ ថារូបលោកជំពាក់លុយពួកគេ

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទី 22 ខែសីហា ឆ្នាំ 2022 នេះ តាមរយៈ facebook page ផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរសារបង្ហោះទាំងហួសចិត្ត “និយាយមិនចេញ” ដោយសារមានជនអនាមិកបានសរសេរសារបង្ហោះថារូបលោក ជំពាក់លុយហើយព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកថែមទៀត ដែលធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងខ្លឹមសារនៃការសរសេររបស់ជនអនាមិកនោះ បានរៀបរាប់ថា “សូមអញ្ជើញលោក ទៀ វិចិត្រ ចូលខ្លួនមកដោះស្រាយបំណុល ជាមួយក្រុមហ៊ុនជាបន្ទាន់ បើមិនចង់ខ្មាស់គេជាងនេះ កុំចង់ខ្លាំងជាមួយក្រុមហ៊ុនចិន  ដោយភ្ជាប់ជាមួយនឹងគណនីABAថែមទៀត

ABA 001897694 HongRavuth

ABA 500297734 Bang Kimhong

ដាក់ឥលូវ ” ដែលធ្វើឱ្យលោកឧកញ៉ា ទៀ វិចិត្រ សម្ដែងការហួសចិត្តទាំងព្រឹកតែម្ដង។


លោកឧកញ៉ាទាវិចិត្របានសរសេរបន្ថែមថា មិនគួរឲ្យមាននៅក្នុងសង្គមយើងនោះទេ ខ្ញុំដាច់ខាត អាហ្នឹងតាមរឿងនេះឱ្យដឹងមុខពិតរបស់ជនខិលខូចមួយនេះ។

សូមបញ្ជាក់ផងដែរថា ការបង្ហោះទាលុយរបស់ជនអនាមិក តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងន័យបង្ខូចបង្អាប់កិត្តិយសនរណាម្នាក់មិនមែនជាលើកទីមួយនេះទេ ដូច្នេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្នជៀសសវាងការយល់ច្រលំណាមួយ។



 

No comments:

Post a Comment

Pages