ឯកឧត្តម គង់ សោភ័ណ្ឌ ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តនានានៃស្រុកកោះធំ - BNP

Breaking

Wednesday, August 17, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តនានានៃស្រុកកោះធំ

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ព្រមទាំងសហការី មន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តនានាទូទាំងស្រុកកោះធំ ដែលពិធីនេះប្រាព្ធធ្វើឡើង នៅក្នុងបរិវេណវត្តកោះធំ ស្ថិតនៅក្នុងភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល។


ឯកឧត្តម បានមានប្រសាសន៍ថា« ការប្រគេនសាដក ដល់ព្រះសង្ឃ ក្នុងរដូវចូលវស្សាបីខែ សម្រាប់ព្រះសង្ឃស្រង់ទឹក ជួយការពារក្ដៅត្រជាក់ និងមានសេចក្តីសុខស្រួល ជាទានមានផល្លានិសង្ឃច្រើនទាំងបច្ចុប្បន្ន ទាំងអនាគត សមដូចពុទ្ធភាសិតទ្រង់សម្ដែងថា: វត្ថទោ ហោតិ វណ្ណទោ ការឲ្យសំពត់ជាទានឈ្មោះថា ឲ្យពណ៌សម្បុរល្អ សម្បូរគ្រឿងស្លៀកពាក់ និងទ្រព្យសម្បត្តិ ក្នុងជាតិអនាគត»។

ក្នុងន័យនេះ ប្រជាពលរដ្ឋ ត្រូវតែរួបរួមសាមគ្គីផ្ទៃក្នុង ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយភាពរីកចម្រើន តាមរយ:មាគ៌ា និងពុទ្ធឱវាទ ។


ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំសព្វស្សាធុការពរ និងប្រសិទ្ធពរជ័យជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី  មន្ត្រីរាជការ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តផងដែរ៕





 

No comments:

Post a Comment

Pages