សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ ស្ដីពីជលផល និងច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ - BNP

Breaking

Monday, August 8, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ ស្ដីពីជលផល និងច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមជាមួយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។ 


សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនអង្គប្រជុំថា ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


សម្ដេចក្រឡាហោម បន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង ៣នេះ ក៏មានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ៕








 

No comments:

Post a Comment

Pages