ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយរដ្ឋបាលក្រុង ស្រុក នៅទូទាំងខេត្តកណ្ដាល តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Zoom Meeting - BNP

Breaking

Saturday, July 2, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយរដ្ឋបាលក្រុង ស្រុក នៅទូទាំងខេត្តកណ្ដាល តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Zoom Meeting

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយរដ្ឋបាលក្រុង ស្រុក នៅទូទាំងខេត្តកណ្ដាល តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Zoom Meeting ។


ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា៖ក្រោមម្លប់នៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្ការីក ដើម្បីចាក់ ស្រោចវ៉ាក់សាំងនៅក្នុងសហគមន៍  ក្នុងគោលបំណងធានានូវសុខុមាលភាពសាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និងជនងាយរងគ្រោះ។ 


ជាក់ស្តែង នៅរយៈពេល ៥២ ថ្ងៃចុងក្រោយនេះ នៅប្រទេសកម្ពុជា បានគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្ទើរតែទាំងស្រុង ពោលគឺមិនមានអ្នកឆ្លង និងមិនមាននាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩ នោះទេ ស្របពេលដែលប្រទេសជាច្រើននៅតែបន្តឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 


ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា៖ការគោរពនូវវិធានការណ៍ គោលការណ៍ របស់រាជរដ្ឋាភិបាល រួមទាំងការចាក់វ៉ាក់សាំង និងរក្សាគម្លាតសុវត្ថិភាព គឺជាតម្លៃមួយដ៏ល្អប្រសើរថ្លៃថ្លា ដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩៕






 

No comments:

Post a Comment

Pages