ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតី​ក្នុងពិធីប្រកាសសុពលភា​ព​សមាជិក​ក្រុមប្រឹក្សា ឃុំអូរតាគី អាណត្តិទី៥ ស្រុកថ្មគោល - BNP

Breaking

Friday, July 8, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតី​ក្នុងពិធីប្រកាសសុពលភា​ព​សមាជិក​ក្រុមប្រឹក្សា ឃុំអូរតាគី អាណត្តិទី៥ ស្រុកថ្មគោល

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្ត​​បា​ត់ដំបង បន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំអូ​រ​តា​គី អាណត្តិទី៥ ស្រុកថ្មគោល ខេត្តបាត់ដំបងនៅក្នុងសាលាឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រ​សាស​ន៍​​​ថ្លែ​ងនូវការកោតសរសើរចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំអូតាគីនេះ ដែលបានខិត​ខំប្រឹងប្រែ​ងសម្រេចបាននូវភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ នៅអាណត្តិទី៤កន្លងទៅនេះ ។


ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងនោះដែរ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំអូរតាគី មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុ​ង​ការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ និងត្រូវសហការ ជាមួយសមត្ថកិច្ច ប្រជាពលរដ្ឋ ដើម្បី​អនុ​វត្ដឱ្យ​សម្រេចបានជោគជ័យ នូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេស ជំរុញការចូ​ល​រួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណ​សម្បត្តិ ០៧យ៉ាង។ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួ​លខុសត្រូវដ៏​សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់​នានារ​បស់​ប្រជា​ពលរដ្ឋ។ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិត​បទដ្ឋា​ន​គតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។


ឯកឧត្តមបានបន្តទៀតថា ចាប់ពីថ្ងៃប្រកាសនេះតទៅ គឺជាការរួមដៃគ្នា និងសហការគ្នា ដើម្បីចូលរួ​មក្នុ​ង​ប​ម្រើប្រជាពលរដ្ឋ ដោយមិនត្រូ​វមានគំនិតប្រកាន់គុំគួនថា​ខ្លួនមកពីគ​ណបក្ស​នយោបា​យ​ណាមួ​យ​ឡើយ គឺត្រូវលះបង់គំនិតនេះឱ្យអស់ ក្នុងន័យដើម្បីបម្រើផលប្រយោជន៍សង្គមជាធំ ជាពិសេស​គឺដើម្បី​លើក​ស្ទួយឃុំអូរតាគីនេះឱ្យកាន់តែរីកចម្រើនតទៅមុខទៀត ។


សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកា​សសុពល​ភាព​សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រកាស់ឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង នៅតាមបណ្ដាឃុំក្នុងខេត្តបាត់ដំបង រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះ ៕








 

No comments:

Post a Comment

Pages