សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន - BNP

Breaking

Thursday, July 28, 2022

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

កាលពីរសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តកំពត លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមផងដែរពីក្រុមការងារគម្រោងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន, តំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរបរិស្ថានរាជធានី ខេត្តគោលដៅទាំង៦ រួមមាន រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកោះកុង, អភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកទាំង៥ក្នុងខេត្តកំពត ព្រមទាំងលោកនាយក លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូក្នុងក្រុង ស្រុក នៃខេត្តកំពត សរុបអ្នកចូលរួមប្រមាណ ៦៥រូប។ 


សិក្ខាសាលានេះមានការសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា។










 

No comments:

Post a Comment

Pages