ជនជាតិចិនមួយក្រុមបើករថយន្ដព្រួសលឿនជ្រុលទៅបុកទ្រូងមួយទំហឹងបណ្ដាលអេាយក្រឡាប់ផ្ងារជើង ចំណុចក្រុមហ៊ុនហុងដា ទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ!! - BNP

Breaking

Saturday, July 9, 2022

ជនជាតិចិនមួយក្រុមបើករថយន្ដព្រួសលឿនជ្រុលទៅបុកទ្រូងមួយទំហឹងបណ្ដាលអេាយក្រឡាប់ផ្ងារជើង ចំណុចក្រុមហ៊ុនហុងដា ទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ!!

ភ្នំពេញ. ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

បញ្ជាក់ឱ្យដឹងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា.គាត់បានអង្គុយលេងក្បែរកន្លែងកើតហេតុគាត់ក្រឡេកទៅឃើញមានរថយន្តម៉ាក prusមួយគ្រឿងដែលពាក់ផ្លាកលេខ2BB.9564បានបើកយ៉ាងលឿនក៏ជ្រុលទៅបុកទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលេីមេឃមិនបណ្ដាលឱ្យមានរងរបួសអ្វីឡើយចំណែកឯម្ចាស់រថយន្តបាននាំគ្នាឡើងលើកង់បីឥណ្ឌាគេចខ្លួនបាត់ទុកបន្សល់នូវតែស្បែកជើងកែងស្រីស្នេហ៍របស់ជនជាតិចិនមួយគូរហ្នឹងវ៉ែនតាមួយដែលបន្សល់ទុកនៅកន្លែងកើតហេតុឥឡូវបងប្អូនអ្នកសារព័ត៌មានខំសព្វផ្សាយដើម្បីឱ្យស្រីស្នេហ៍របស់ជនជាតិចិនមកយកស្បែកជើងនៅកន្លែងកើតហេតុវិញផង។


បច្ចុប្បន្ន.រថយន្តម៉ាក់Prusដែលបុកទ្រូងផ្លូវត្រូវបានសមត្ថកិច្ចចរាចរណ៍ជើងគោករាជធានីភ្នំពេញបានមុខវាស់វែងយកទៅរក្សាទុកដើម្បីឲ្យម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធីច្បាប់។






 

No comments:

Post a Comment

Pages