រថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូកិនជាប់ពីលើបណ្ដាលឱ្យស្រ្តីនាក់រងរបួស... - BNP

Breaking

Wednesday, July 20, 2022

រថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូកិនជាប់ពីលើបណ្ដាលឱ្យស្រ្តីនាក់រងរបួស...

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ុងមួយគ្រឿងទៅបុកជាមួយម៉ូតូបើកដោយស្រ្តីម្នាក់ពេញទំហឹងហើយកិនជាប់ពីលើបណ្ដាលឱ្យរងរបួស១នាក់។

    

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧នឹង០៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខសាលាប៊ែលធីតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពាក់ស្លាកលេខពេញ=1CZ 9918ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានវាក់នឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកចេញពីចិញ្ចើមផ្លូវ ហើយបានគេចមកឆ្វេងដៃក៏ជ្រុលទៅបុកជាមួយនឹងរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-1664បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរថយន្តកិនពីលើម៉ូតូជាប់ធ្វើឱ្យរងរបួសធ្ងន់ខាងភាគីម៉ូតូទាំង១នាក់។

    

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តរួចនាំខ្លួនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕






 

No comments:

Post a Comment

Pages