លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបគណៈប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង - BNP

Breaking

Saturday, July 16, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបគណៈប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាត្តិឲ្យគណៈប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ដែលដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។ 


ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ   ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់  ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។ 


ឆ្លៀតក្មុងឱកាសនោះ លោកជំទាវ មិថុនា ភូថង បានរាយការណ៍អំពីវឌ្ឍនៈភាពនិង សកម្មភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ដែលអនុវត្តបាននាពេលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ 


លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសសើរចំពោះសកម្មភាពរបស់នារី ខេត្តកោះកុង ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ខេត្តកោះកុង ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ ។  ទន្ទឹមនឹងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះនារីនៃខេត្តកោះកុងដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ ដោយទទួលបានលទ្ធផលយ៉ាងល្អ និងបន្តយកឈ្នះក្នុងការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ ២០២៣ នាពេលខាងមុខ ។ 


លោកជំទាវបានផ្តាំផ្ញើរនារីទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើទោះបីជា ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្ននេះមានការថយចុះយ៉ាងណាក៏ដោយ ជាពិសេស អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ៕










 

No comments:

Post a Comment

Pages