លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក សោម សេរីវុឌ្ឍន៍ - BNP

Breaking

Saturday, July 23, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក សោម សេរីវុឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក សោម សេរីវុឌ្ឍន៍ ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។ 


មហាឧបាសក សោម សេរីវុឌ្ឍន៍ ត្រូវជាឪពុករបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ។ មហាឧបាសិកា សោមសឹរីវុឌ្ឍន៍ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧:០០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ 


មរណភាពរបស់ មហាឧបាសក សោម សេរីវុឌ្ឍន៍ គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូន និងចៅៗ ដោយមួយជីវិតរបស់មហាឧបាសកបាន លះបង់អស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន និងចៅៗឱ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ។ 


លោកជំទាវកិត្តិសង្គហបណ្ឌិត បានចូលរួមសំដែង នូវសាមានទុក្ខជាមួយ ឯកឧត្តម ជា វុទ្ធី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសក សោម សេរីវុឌ្ឍន៍ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







 

No comments:

Post a Comment

Pages