សិស្សសាលា ២នាក់ចុះលាងដៃនៅមាត់ស្ទឹងសែន រអិលជើងធ្លាក់ទឹកជួយសង្គ្រោះបានម្នាក់ និង ម្នាក់ទៀតកំពុងបាត់ខ្លួន - BNP

Breaking

Tuesday, July 19, 2022

សិស្សសាលា ២នាក់ចុះលាងដៃនៅមាត់ស្ទឹងសែន រអិលជើងធ្លាក់ទឹកជួយសង្គ្រោះបានម្នាក់ និង ម្នាក់ទៀតកំពុងបាត់ខ្លួន

    (កំពង់ធំ)៖ សិស្សសាលា២នាក់បាននាំគ្នាអង្គុយលេង ក្បែរមាត់ស្ទឹងសែន ខណះពេលឈប់លេង បាននាំគ្នាចុះតាមជណ្តើរមាត់ស្ទឹងសែនលាងដៃ ដោយមិនបានប្រុងប្រយ័ត្ន រអិលជើងធ្លាក់ចូលទឹកស្ទឹងទាំង ២នាក់ តែបានអ្នកក្បែរៗឃើញក៏ជួយសង្គ្រោះទាន់ពេលបានកុមារីម្នាក់ តែម្នាក់ទៀតកំពង់បាត់ខ្លួន។  


    ហេតុការណ៍នេះ កើតឡើងវេលាម៉ោងប្រហែល ១២ :១៤នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចម្តុំពោងទឹក ក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។


    យោងតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ក្មេងស្រី ២នាក់ដែលគេស្គាល់ថាជាសិស្សសាលាក្រុងស្ទឹងសែន បានចុះលាងដៃនៅមាត់ទឹកដោយសារនៅចំណុចនោះមានទឹកហូរខ្លាំងបណ្ដាលឲ្យក្មេងទាំងស្រីទាំង ២នាក់នោះបានលង់ទឹកនៅតាមដងស្ទឹងសែននេះ ។


      លោក គឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថាក្មេងស្រីរងគ្រោះទាំង២នាក់នោះ៖

 ១/ ឈ្មោះ រ៉ុម វណ្ណដារី  អាយុប្រហែល ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដែលមាន ម្តាយ ឈ្មោះ ហ៊ាន វេងដែន រស់នៅភូមិកំពង់ធំ  សង្កាត់កំពង់រទេះ  ក្រុងស្ទឹងសែន  ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបាន។

ដោយឡែក ក្មេងស្រីទី ២ មានឈ្មោះ ធឿន សុខរក្សា អាយុប្រហែល១០ឆ្នាំ ដូចគ្នា រស់នៅភូមិទី១ សង្កាត់កំពង់ធំ ដែលមានឪពុកឈ្មោះ ហុង ថុល និងម្ដាយឈ្មោះ ខេង គឹមលាន (គ្រូបង្រៀន) បានបាត់ខ្លួនលិចក្នុងទឹករកមិនទាន់ឃើញ ខណៈនេះដែរកម្លាំងអធិការក្រុងស្ទឹងសែនកំពុងបើកកាណូតរុករក។


     ជាមួយគ្នានេះដែរលោក គឹម សុខមករា អធិការក្រុងស្ទឹងសែនសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់  ដែលនៅតាមដងស្ទឹងសែន  ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះទឹកស្ទឹងសែនកំពុងតែឡើងដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះកូនដែលនៅតូចឱ្យបានខ្ពស់ចំពោះពួកគាត់។ 


      គួរបញ្ជាក់ផងដែរខណៈពេលនេះអាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រួសារសាច់ញាតិកំពុង ញាប់ដៃ ញាប់ជើងក្នុងការស្វែងរក ក្មេងស្រីដែលបាត់ខ្លួន ចំណែកកុមារីម្នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ៕






 

No comments:

Post a Comment

Pages