អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន - BNP

Breaking

Tuesday, July 26, 2022

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ខេត្តបាត់ដំបង៖ 

កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានចុះប្រតិបត្តិការបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែងកាលពីវេលា​ម៉ោង១២,០០នាទី ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០២២នៅចំណុចភូមិអូរខ្ចាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មមេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចអាវុធហត្ថបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន៖

ទី១-ឈ្មោះ សុភ័ក្រ សុភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង /ទី២-ឈ្មោះ ហឺង ចន្រ្ទា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន រស់នៅភូមិបោះពួយ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង /ទី៣-ឈ្មោះ សួន ធារិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង /ទី៤-ឈ្មោះ ស៊ើង គារី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន!

-គ្រឿងញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ធំ ទម្ងន់ ១០៣,១៨ ក្រាម 

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង 

-ម៉ូតូចំនួន០១គ្រឿង -រថយន្តចំនួន០១គ្រឿង  -បំពង់ជ័រសម្រាប់រំលែកគ្រឿងញៀន០២បំពង់ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕




 

No comments:

Post a Comment

Pages