អគ្គិភ័យឆាបឆេះមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់មួយចំនួន​ - BNP

Breaking

Tuesday, June 7, 2022

អគ្គិភ័យឆាបឆេះមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់មួយចំនួន​

ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា មួយកន្លែង​ ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់មួយចំនួន​ ហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់​ ៣ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅនាវេលាម៉ោង​ ​៨៖០០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២នេះ។


យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ ទីតាំងខាងលើនេះ​ គឺស្ថិតនៅតាមបណ្តោយផ្លូវ២៩៤ ភូមិ០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 


លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ​ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ២៤ម៉ែត្រគូប។


លោកវរសេនីយ៍ឯក​ បានបន្តទៀតថា​ ចំពោះករណីអគ្គិភ័យខាងលេីនេះ​ គឺពុំបណ្តាលឲ្យមានអ្នករងរបួសនោះឡេីយ​ ដោយគ្រាន់តែខូចខាតឆេះបន្ទប់ប្រព័ន្ធទូរ Servery Network ទំហំ ១,៥ម៉ែត្រ x ២ម៉ែត្រ តែប៉ុណ្ណោះ៕









 

No comments:

Post a Comment

Pages