ចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នារ បង្ករអោយកើតមានបទល្មើសចោរកម្ម -ល- - BNP

Breaking

Saturday, June 11, 2022

ចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នារ បង្ករអោយកើតមានបទល្មើសចោរកម្ម -ល-

ដោយទទួលបាន បទបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃ សុក្រ ១១កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមួលដ្ឋានខណ្ឌ ដែលតែងតែបង្ករអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង បង្ករអោយ កើតមានករណី លួច-ឆក់-ផ្លន់ និង សកម្មភាពឈរបោកជាច្រើនទៀត ។ 

ជាលទ្ធផល ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និង ក្រុមម៉ូតូ ដែរឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបី ០១នាក់  យកមក សាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និង បង្ហាត់បង្រៀនចំណេះជំនាញដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ ។







 

No comments:

Post a Comment

Pages