មនុស្សចំនួនបីនាក់ រងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ស្រុកកំពង់សីលា ខេត្តព្រះសីហនុ - BNP

Breaking

Monday, June 6, 2022

មនុស្សចំនួនបីនាក់ រងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ព្រះសីហនុ៖ មនុស្សចំនួនបីនាក់ បានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២៖១០នាទី ស្ថិតនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកPRUIS ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ កំពង់ស្ពឺ2C-2141 មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ឡុក សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ អ្នករួមដំណើរចំនួន៨នាក់ រងរបួសចំនួន០២នាក់ លុះមកដល់ចំណុចខាងលើបានបុកនឹងរថយន្តមួយគ្រឿង ម៉ាកLUXES 350 ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2D-1838 មានទិសដៅព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ បុន សុខុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាត្តិយកទៅពេទ្យភ្នំពេញ។


សមត្ថកិច្ចបន្តថា វត្ថុតាងរថយន្តពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕





 

No comments:

Post a Comment

Pages