ក្មេង​ស្រី៧​​នាក់នាំគ្នាជិះទូកត្នោតក្នុងអាង​ពន្លៃ បណ្តាលឲ្យក្រឡាប់ទូកស្លាប់២នាក់ នៅស្រុកភ្នំស្រុក - BNP

Breaking

Monday, June 13, 2022

ក្មេង​ស្រី៧​​នាក់នាំគ្នាជិះទូកត្នោតក្នុងអាង​ពន្លៃ បណ្តាលឲ្យក្រឡាប់ទូកស្លាប់២នាក់ នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យ ៖ លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈជិះទូកត្នោតលេង ហើយទូកបានក្រឡាប់។


លោកអធិការបានបញ្ជាក់ថា ៖ ក្មេងរងគ្រោះទាំង០២នាក់ ៖១-ឈ្មោះជួប សុជាតា ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ មាន ឡាលីន ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ 


លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះនិងគ្នីគ្នា៧នាក់ បានជិះរថយន្ត១គ្រឿង ចេញពីទីរួមស្រុក ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលអោយលង់ទឹកស្លាប់ចំនួន២នាក់ ដែលមិនចេះហែល ចំណែក០៥នាក់ទៀត ចេះហែលបានរួចពីការស្លាប់។ ក្រោយពីកើតមានហេតុការណ៍នេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុឃើញថា ក្មេងទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ 


ក្រោយពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយ៕



 

No comments:

Post a Comment

Pages