បុរសម្នាក់ ស្រវឹងស្រាជោក បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូ ដែលជិះដោយនារីពីរនាក់ដើរលក់ម្ជូរពេលយប់ បណ្ដាលឱ្យនារីម្នាក់ របួសខ្ទេចជើងមួយចំហៀង បង្កការភ្ញាក់ផ្អើល - BNP

Breaking

Saturday, June 25, 2022

បុរសម្នាក់ ស្រវឹងស្រាជោក បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូ ដែលជិះដោយនារីពីរនាក់ដើរលក់ម្ជូរពេលយប់ បណ្ដាលឱ្យនារីម្នាក់ របួសខ្ទេចជើងមួយចំហៀង បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖  កាលពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខមន្ទីរពេទ្យសែនសុខ តាមបណ្តោយផ្លូវ លេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញនារីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-7684 ដឹកម្ជូរដើរលក់តាមហាងពេលយប់ ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-5220 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត និងបានរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យនារីម្នាក់រងរបួសខ្ទេចជើងខាងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល។


 ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបើករត់រហូតមកដល់ចំណុចមុខការ៉ាសសាំងមួយកន្លែង តាមបណ្តោយផ្លូវ លេខ១៩៨៦ កែងផ្លូវលេខ១០០៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច។


សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរដាក់ក្នុងរថយន្តបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕






 

No comments:

Post a Comment

Pages