លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ជម្រុញឲ្យមន្ត្រីទាំងអស់ត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ - BNP

Breaking

Friday, June 10, 2022

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ជម្រុញឲ្យមន្ត្រីទាំងអស់ត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះបានធ្វើការជម្រុញឲ្យមន្ត្រីទាំងអស់ត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពហើយ ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពជាដើម។ 


លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកចន្រ្ទាខេត្តស្វាយរៀង ។ 


លោកបានមានប្រសាសន៍បន្តទៀតថាៈ មន្ត្រីទាំងអស់ក្នុងរដ្ឋបាលស្រុកចន្រ្ទា ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឲ្យកាន់តែមានភាពល្អប្រសើរចូលរួមក្នុងការ ទប់ស្កាត់ ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធ ឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោភ័ណភាពស្រុក ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះជនខិលខូចមួយចំនួន ដែលមានបំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ 


លោកបានសង្កត់ធ្ងន់ថាៈ បញ្ហាចំបងអភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំបន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបានម៉ឺងម៉ាត់នូវវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមអភិក្រមទាំង៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាពហើយរដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរដោយ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺក្រុមប្រឹក្សាឃុំ សង្កាត់ មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់មុខតំណែង។ 


សូមមបញ្ជាក់ថាៈលោក ប៊ឹង លំអង ឋានន្តរស័ក្ដិនាយក្រមកា ថា្នក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមប្រកាសលេខ១៦៧៤ ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ចំណែកលោក ហម សាភ័ណ្ឌ ឋានន្តរស័ក្ដិលេខាធិការរដ្ឋបាលថ្នាក់លេខ៧ ឲ្យកាន់មុខតំណែងជា នាយករដ្ឋបាលសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមប្រកាសលេខ១៦៧៧ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២៕











 

No comments:

Post a Comment

Pages