ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត ក្នុងសង្កាត់ព្រែកកំពឹស - BNP

Breaking

Saturday, May 21, 2022

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត ក្នុងសង្កាត់ព្រែកកំពឹស

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញចូលថ្វាយបង្គំទទួលឱវាទព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង វត្តកែវមុនី និងបាននាំយកថវិកាចំនួន០៨លានរៀល ព្រមទាំងទេយ្យវត្ថុមាន ទឹកសុទ្ធនិងភេសជ្ជៈចម្រុះចំនួន១២០កែស, មី៤០កែស,  ត្រីខ០៨កែស និងអង្ករ៤០ការ៉ុង ប្រគេនជូនព្រះសង្ឃដែលគង់នៅក្នងវត្តទាំង០២ ដោយសេចក្តីជ្រះថ្លា ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខ ជូនថវិកា ដល់យាយជី តាជី ដោយក្តីនឹករលឹក។ 


ឯកឧត្តម រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា ដោយសារតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យឯកឧត្តម មិនបានចូលមកក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គអស់មួយរយៈធំ តែជាសំណាង ដោយមានទស្សនៈវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ទើបធ្វើឲ្យឯកឧត្តម មានឱកាសបានមកថ្វាយបង្គំដល់ព្រះតេជគុណគ្រប់ៗអង្គ ហើយឯកឧត្តម ក៏មិនភ្លេច អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុន របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពនេះផងដែរ ដែលធ្វើឲ្យប្រជាជន មានឱកាសបានធ្វើបុណ្យគ្រប់ៗគ្នា តាមជំនឿសាសនារៀងៗខ្លួន៕













 

No comments:

Post a Comment

Pages