ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាលជាមួយប្រជាការពារចំនួន ៣.៦៥០នាក់ នៅក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី - BNP

Breaking

Thursday, May 5, 2022

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាលជាមួយប្រជាការពារចំនួន ៣.៦៥០នាក់ នៅក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ប្រជាការពារជាកម្លាំងដ៏សំខាន់ ដែលបានចូលរួមរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនអាចខ្វះបាន ជាពិសេសការចូលរួមបម្រើប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំ ដោយមិនប្រកាន់និន្នាការអ្វីឡើយ  ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិចំនួន ៣.៦៥០ ក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។


ឯកឧត្តម វ៉ី សំណាង បានបន្ដទៀតថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ ឃុំរបស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។


ឯកឧត្តម វ៉ី សំណាង ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ក្រោយម្លប់ដំបូលសន្ដិភាព៕








 

No comments:

Post a Comment

Pages