អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) - BNP

Breaking

Saturday, May 28, 2022

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤ម៉២០នាទី ជនរងគ្រោះឈ្មោះ ហិន សៅហឿ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ បានជិះម៉ូតូ ០១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ឆ្នាំផលិត២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១AV-៦៣២២ មកធ្វើការយាមឃ្លាំងនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយបានចតម៉ូតូទុកនៅមុខឃ្លាំងហើយមិនបានដកកូនសោរម៉ូតូចេញនោះទេ ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ឈឿន ពិឆ័យ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ដើរមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបំរុងជិះគេចខ្លួន ពេលនោះជនរងគ្រោះឈ្មោះ ហិន សៅហឿ ឃើញទាន់ស្រែកឆោឡោឡើង ហើយជនសង្ស័យក៏បានផ្តួលម៉ូតូចោលរួចរត់គេចខ្លួន ខណៈនោះជនរងគ្រោះឈ្មោះ ហិន សៅហឿ និងប្រជាពលរដ្ឋក្បែរនោះដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ពិឆ័យ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ធ្វើការសាកសួរ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕


-ជនសង្ស័យឈ្មោះ ឈឿន ពិឆ័យ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)


-ជនរងគ្រោះឈ្មោះ ហិន សៅហឿ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ សន្តិសុខ ។


-វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AV-៦៣២២ លេខតួ+លេខម៉ាស៊ីន=៣៦៦៣៩៨ (ជារបស់ជនរងគ្រោះ) ។


បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ឈឿន ពិឆ័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។


 

No comments:

Post a Comment

Pages