មុខសញ្ញាឆក់យ៉ាងសកម្ម នៅខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ​ លៀក​ ចាន់រាបសារ​ អធិការនគរបាលខណ្ឌជ្រោយចង្វារ​ បានធ្វេីការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបាន០២នាក់ - BNP

Breaking

Monday, May 16, 2022

មុខសញ្ញាឆក់យ៉ាងសកម្ម នៅខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ​ លៀក​ ចាន់រាបសារ​ អធិការនគរបាលខណ្ឌជ្រោយចង្វារ​ បានធ្វេីការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបាន០២នាក់

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងល្បាតដល់ចំណុចមុខអាហារដ្ឋាន បាយមាន់ស្រែ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លឹម ខេងហួ ភេទស្រី អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះ08EB ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ។


ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖


១- ឈ្មោះ សាឡេះ រ៉ូសាលី ហៅ បឿក អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។


២- ឈ្មោះ សាលីម សាពីតុលពសៀត ហៅ តុល អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


វត្ថុតាងដកហូត៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-6811, ទូរស័ព្ទដៃ ចំនួនពីរគ្រឿង ម៉ាក I Phone 8 Plus នឹង ម៉ាក Oppo ជារបស់ជនរងគ្រោះ។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕




 

No comments:

Post a Comment

Pages