ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា - BNP

Breaking

Tuesday, May 31, 2022

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា

ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើ ញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិត នៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។  


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធ ព្រមទាំងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋដែលបាននិមន្ត និងអញ្ជើញចូលរួមនៅពេលនេះ។


ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានខិតខំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានជាង៣ម៉ឺនបណ្ណនាឆ្នាំកន្លងមក។


ថ្ងៃនេះក្រុមការងារបានចុះកំណត់តំបន់វិនិច្ឆ័យដីធ្លីនៅភូមិទាំង០៣ នៃឃុំកំពង់សីលា ស្រុកកំពង់សីលា ហើយនៅមានរាប់ម៉ឺនក្បាលដីទៀត ដែលត្រូវកំណត់ជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី​ជូនប្រជាពលរដ្ឋនៅ​ពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់​ក្បាល​ដីដែលបានកាន់កាប់ស្របច្បាប់ ត្រូវចូលរួមសហការ ត្រៀមឯកសារ អត្ត សញ្ញាណ និងបោះបង្គោល​ព្រំដីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមន្ត្រីចុះបំពេញការងារបានលឿនឆាប់រហ័ស។


បន្ទាប់ពីឃុំនេះទៅ យើងនឹងបន្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលាបន្តទៀត។ យើងត្រូវជំនះឧបសគ្គយ៉ាងច្រើនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ដើម្បីសុខភាពខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ៕








 

No comments:

Post a Comment

Pages