សោកស្តាយ ! គ្រូពេទ្យម្នាក់ ដែលជួយសង្គ្រោះជីវិតក្មេងៗ និងទារក រាប់មិនអស់ បែរជាត្រូវលាចាកលោកទាំងវ័យក្មេង ដោយសារ… - BNP

Breaking

Monday, May 23, 2022

សោកស្តាយ ! គ្រូពេទ្យម្នាក់ ដែលជួយសង្គ្រោះជីវិតក្មេងៗ និងទារក រាប់មិនអស់ បែរជាត្រូវលាចាកលោកទាំងវ័យក្មេង ដោយសារ…

រាជធានីភ្នំពេញ ៖ លោកគ្រូពេទ្យម្នាក់ ដែលបានជួយសង្គ្រោះជីវិតក្មេងៗ  និងទារកជាច្រើនបានរស់រានមានជីវិត ដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ហ្មត់ចត់  និងយកចិត្តទុកដាក់ខ្ពស់បំផុត 

ប៉ុន្តែគួរឲ្យសោកស្តាយជាខ្លាំង  ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ និង ទារកទាំងអស់គ្នាហើយ លារៀងរហូត ។

 លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណភាព កាលពីវេលាទៀបភ្លឺ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺគាំងបេះដូងទាំងវ័យក្មេង ចោលភរិយា និងកូនជាទីស្រលាញ់ ។ 

លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតមួយរូប ដែលបានព្យាបាលជំងឺដល់ក្មេងក្មេង និងទារកដែលចូលមកសម្រាក និងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានជាសះស្បើយពីជំងឺជាច្រើន ដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការព្យាបាលក្មេងៗ និងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត គឺជាមិត្តភក្កិដ៏ល្អ ប្ដីដ៏ល្អដ៏ស្លូតបូតម្នាក់ ដែលដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម ។ ប៉ុន្តែស្នាមញញឹមរបស់គ្រួសារមួយនេះត្រូវបានញញឹមប្រកបដោយទឹកភ្នែកដោយអួលអាក់ជាទីបំផុត ។ 

ការចាកចេញរបស់លោកវេជ្ជបណ្ឌិត គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាវិស័យសុខាភិបាល ។  គណៈគ្រប់គ្រង នៃក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត  និងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត ។ សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ (ប្រភពពីCambodia Escort Ambulances)



 

No comments:

Post a Comment

Pages