សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស - BNP

Breaking

Friday, May 20, 2022

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

សៀមរាប ៖ នាវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំនុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកញ-ញួរវាយជនរងគ្រោះ) ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានធ្វើសកម្មភាពយកញ-ញួរ ដងជ័រក្បាលដែក វាយទៅលើជនរងគ្រោះឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ចំនួន០៣ញ-ញួរ (០១ញ-ញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឲ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ-០២ញ-ញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ) ។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាន កញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញា(ស្តីទី) នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់បន្ត៕


 

No comments:

Post a Comment

Pages