នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ" ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌ នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។ ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅបំផុត៕
Monday, May 2, 2022
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចូលរួមអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចូលរួមអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment