ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ - BNP

Breaking

Tuesday, April 5, 2022

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ

ថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំមេគង្គសាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ កិច្ចប្រជុំមានរបៀបវារៈរួមមានទី១ ពិនិត្យសេចក្តីព្រាងរបាយការណ៍ ទី២ ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ទី៣ ពិនិត្យលើការងារបង្រ្កាបបទល្មើសព្រៃឈើ និងការងារគ្រប់គ្រងធនធានធម្មជាតិ និងទី៤ បញ្ហាផ្សេងៗ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ក្រុងទាំង៦ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធផងដែរ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជំរុញ និងណែនាំដល់បណ្ដា អាជ្ញាធរដែនដីស្រុក ក្រុងទាំង៦ ក្នុងខេត្តក្រចេះ ត្រូវយកចិត្តទុកដាក់លើការងារ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមទីប្រជុំជន ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃ.១៤.១៥និង១៦ ខែ មេសា ២០២២ ខាងមុខឆាប់ៗនេះ។  


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា÷ បន្ទាប់ពីយើងបានបំពេញការងារ រយៈពេល៣ខែ កន្លងមកយើងបានដោះស្រាយរាល់សំណូមពរ របស់ប្រជាពលរដ្ឋជាបណ្ដើរៗហើយ ហើយបញ្ហានៅសេះសល់ យើងនឹងបន្តរួមគ្នាដោះស្រាយបន្តទៀត ចំពោះសមិទ្ធផលដែលយើងសម្រេចបានកន្លងមករួមមាន ÷យើងបានស្ថាបនាផ្លូវកៅស៊ូ១ខ្សែចេញពីសង្កាត់អូឬស្សី ឆ្ពោះទៅឃុំគោលាប់ ទី២ ផ្លូវកៅស៊ូនៅស្រុកឆ្លូង នៅស្រុកព្រែកប្រសព្វ និងនៅស្រុកសំបូរ ហើយកន្លែងខ្លះក៏បានស្ថាបនាផ្លូវបេតុង និងបានដាក់លូជាច្រើនកន្លែងផងដែរ។ 


ឯកឧត្តម អភិបាលខេត្ត សូមឲ្យបណ្ដាស្រុក.ក្រុង បន្តយកចិត្តទុកដាក់លើការងារពង្រឹងស្ដាប់សណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅអំឡុងថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។ ដោយឡែកចំពោះការងារទប់ស្កាត់បង្រ្កាប់ការជួញដូរ ចែកចាយគ្រឿងញៀន សូមឲ្យគណៈបញ្ជាការឯកភាពស្រុក.ក្រុងបន្តពង្រឹងការងារនេះ តាមដានស្រាវជ្រាវ វែកមុខបង្ក្រាបមេខ្លោង ជួញដូរចែកចាយ មកផ្តនទាទោសទៅតាមច្បាប់។

 

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត បានជម្រុញផ្ដាំផ្ញើដល់បណ្ដាមន្ទីរ អង្គភាពទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមរៀបចំធ្វើអនាម័យសំអាតក្នុងបរិវេណមន្ទីរ អង្គភាព ដោយលាបថ្នាំតាមរបង និងដាក់ភ្លើងពណ៌ជាដើម ព្រមទាំងចង់ទង់ជាតិ ទង់ជ្វាលាផងដែរ.ចំណែកឯណាខាងកងកម្លាំងសមត្ថកិច្ច នៅតាមបណ្ដាមូលដ្ឋានស្រុក ក្រុងត្រូវរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីវត្តអារាម តាមទីសាធារណៈ ឲ្យបានល្អប្រសើរ ជៀសវាងកើតមានបាតុភាពមិនល្អកើតមានឡើង ជាមួយគ្នាដែរឯកឧត្តម វ៉ា ថន បានផ្ដាំផ្ញើដល់បងប្អូននៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី សូមកុំលេងជះទឹក ឬប៉ាតម្សៅជាដើម គួរលេងល្បែងប្រជាប្រិយវិញ។ 


ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដល់បណ្ដាមន្ទីរ អង្គភាព សូមបន្តជួយគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាស "ទិវាកាកបាទក្រហមកម្ពុជា ៨ឧសភា" នៅថ្ងៃខាងមុខនេះ ដើម្បីប្រមូលបានថវិកាទាំងនោះ ទៅជួយជាប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយសារគ្រោះធម្មជាតិផ្សេងៗ ក្នុងប្រទេសកម្ពុជាយើង ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកក្របាទក្រហមកម្ពុជា និងជាឥស្សរជនដ៏ឆ្នើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕








 

No comments:

Post a Comment

Pages