លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនគ្រួសារប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូដ-១៩ ចំនួន២០០គ្រួសារ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ - BNP

Breaking

Monday, April 4, 2022

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនគ្រួសារប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូដ-១៩ ចំនួន២០០គ្រួសារ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

ថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លាមកម្ពុជា ក្នុងពិធីចែកអំណោយជូនគ្រួសារប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូដ-១៩ ចំនួន២០០គ្រួសារ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជា ពលរដ្ឋខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ដែលបានឆ្លៀតពេលដ៏មមាញឹក ដឹកនាំប្រតិភូ អញ្ជើញមកចូលរួមជាអធិបតីក្នុងពិធី ចែកអំណោយ ជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន២០០ គ្រួសារក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាពេលនេះ។ ជាមួយគ្នានេះ នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចូលរួមសហការរៀបចំ និងចូលរួមក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមអនុញ្ញាតគោរពរាយការណ៍ដោយសង្ខេបជូន ឯកឧត្តមរវជ្ជបណ្ឌិត សុះ មុះសិន ឯកឧត្តម លោកជំទាវ និងអង្គពិធីទាំងមូលជ្រាបថា ខេត្ត កោះកុង មានទីតាំងនៅភាគនិរតី នៃប្រទេស មានចម្ងាយ២៩០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខាងលិចជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងជាប់នឹងខេត្តព្រះសីហនុនិងសមុទ្រ។ ខេត្ត កោះកុង មានផ្ទៃដីសរុប១០,០៤៥គីឡូម៉ែត្រការ៉េ (ដប់ពាន់សូន្យរយ សែសិបប្រាំ គីឡូម៉ែត្រការ៉េ)។ ដែនដីរដ្ឋបាលខេត្ត ត្រូវបានចែកជាក្រុង១មាន៣សង្កាត់ ស្រុក៦មាន ២៦ឃុំ និងមានភូមិសរុបចំនួន១១៩ភូមិ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម ការធ្វើនេសាទ ជំនួញជួញដូរ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មកររោងចក្រ។ ក្រៅពីការខិតខំបាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងរយៈពេលដែលយើងបានជួបនឹងវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីង-១៩កន្លងមក ដែលបានប៉ះពាល់ដល់សុខុមាលភាពប្រជាជន និង សេដ្ឋកិច្ចជាសកលយ៉ាងខ្លាំងក៏ដោយ ក៏ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាទីបំផុត អំពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងអំឡុងវិបត្តិកវីដ-១៩ និងបានដាក់ចេញនូវគោលនយោបាយជួយសង្គ្រោះ និងឧបត្ថម្ភតាមគ្រប់មធ្យោបាយ ដូចជា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាផងដែរ ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទន្ទឹមគ្នានោះដែរ រដ្ឋបាលខេត្តកោះកុង បានខិតខំអំពាវនាវ គៀងគរ ស្វែងរកការជួយឧបត្ថម្ភគាំទ្រនានា ពីសំណាក់ ស្ថានទូត ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការនានា សប្បុរសជន ដើម្បីយកមកផ្គត់ផ្គង់ និងដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋ អ្នកជាប់ធ្វើចត្តាឡឺស័ក និងជនងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ បានជាបន្តបន្ទាប់។ រីឯថ្ងៃនេះនៅទីនេះយើងបានកំពុងរៀបចំពិធីចែកអំណោយជូនជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ២០០គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុងថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ អង្គការមុស្លីមហេលហ្វឺន នៅប្រទេសអាល្លឺម៉ង់ សមាគមនិស្សិតមូស្លីមកម្ពុជា។ (សកម្មភាព មនុស្សធម៌នេះ សបញ្ជាក់ឱ្យឃើញថា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាក្រលំបាក គ្រប់កាលៈ ទេសៈ និងគ្រប់ទីកន្លែង ហើយកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអញ្ជើញ មកចែកអំណោយដល់បងប្អូនជនជាតិឥស្លាមផងដែរ៕







 

No comments:

Post a Comment

Pages