នគរបាលស្រុកអង្គស្នួល តាមចាប់ ចោរកាច់.ក ម៉ូតូ ម្នាក់ ដល់ក្នុងបឹង - BNP

Breaking

Tuesday, April 26, 2022

នគរបាលស្រុកអង្គស្នួល តាមចាប់ ចោរកាច់.ក ម៉ូតូ ម្នាក់ ដល់ក្នុងបឹង

កណ្តាល៖ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពរួមគ្នា កាច់.ក ម៉ូតូ របស់នារីកម្មការិនីរោងចក្រម្នាក់ ។ ក្រោយធ្វើសកម្មភាព រួច ជនរគ្រោះបានឃើញទាន់ ក៏ស្រែកឆោឡោ ឡើង ធ្វើអោយក្រុមជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូរត់គេចខ្លួន រហូតជនសង្ស័យបាន រត់ចូលដល់បឹងមួយកន្លែង​ តែទីបំផុត ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន​ ខណៈ២នាក់ ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។


បទល្មើសចោរកម្ម នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល។


សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុត លក្ខិណា ឣាយុ២២ឆ្នាំ មុខរបរកម្មការិនី ស្នាក់ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល ។


ចំណែកជនសង្ស័យមានឈ្មោះទៀង តុល ភេទប្រុស ឣាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិត្រពាំងថ្លាន់ ឃុំឃុំប្របភ្នំ ស្រុកឣង្គរជ័យ ខេត្តកំពត ទើបត្រឡប់មកពីថៃ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ មកស្នាក់នៅស្នាក់សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាន១យប់ គឺ ជាឣ្នកធ្វើសកម្មភាពកាច់កម៉ូតូ។ ចំណែកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួន ។

សមត្ថកិច្ច បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូ នៅមុខបន្ទប់ជួល រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យមានគ្នា៣នាក់ ម៉ូតូ២គ្រឿង ។ ពេលនោះ ជនសង្ស័យឈ្មោះទៀង តុល ចូលធ្វើសកម្មភាព កាច់ករម៉ូតូ របស់ជនរងគ្រោះ ។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យ បានបើកម៉ូតូចេញ ជនរងគ្រោះបានស្រែកថាចោរៗ និង ប្រជាពលរដ្ឋដេញពីក្រោយ បានចម្ងាយប្រហែល ៥០ម៉ែត្រ ទើបជនសង្ស័យ បានផ្តួលម៉ូតូជនរងគ្រោះចោលរត់ឡើង ម៉ូតូរបស់បក្ខពួកខ្លួន ។ ប៉ុន្តែដួល ហើយក៏រត់គេចខ្លួនចូលបឹង តែម្តង។


ក្រោយពីទទួលបានព័ត៌មាន ភ្លាម កម្លាំងនគរបាលស្រុកអង្គស្នួលនិងប៉ុស្ដិ៍ឆក់ឈើនាង បានសហការជាមួយកម្លាំងអាវុធហត្ថស្រុក បានចុះទៅដល់កន្លែងកើតហេតុ យកបានម៉ូតូរបស់ជនសង្ស័យ១គ្រឿង ហើយកម្លាំងនគរបាលស្រុកឣង្គស្នួលធ្វើការឡោមព័ទ្ធ រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដោយជនសង្ស័បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កលួចយកម៉ូតូជនរងគ្រោះពិតប្រាកដមែន ។


ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕




 

No comments:

Post a Comment

Pages