ស្រាវជ្រាវតាមកាម៉ារ៉ាសុវត្ថិភាព ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូ ទៅលួចកាច់កញ្ចក់រថយន្តគេ នៅភ្នំពេញ - BNP

Breaking

Monday, April 18, 2022

ស្រាវជ្រាវតាមកាម៉ារ៉ាសុវត្ថិភាព ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូ ទៅលួចកាច់កញ្ចក់រថយន្តគេ នៅភ្នំពេញ


 ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន ករណីលួចកាច់កញ្ចក់រថយន្តនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្ទះលេខ១១៦ឃ ផ្លូវបេតុង ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ តាន់ ប៊ុនសួ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរអាជីវករ។

ចំណែកជនសង្ស័យឈ្មោះ វង្ស ចាន់សុភ័ក្រ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

សម្ភារៈបាត់បង់មានកញ្ចក់រថយន្តម៉ាកហ្វដរ៉ាប់ទ័រ (Ford rapper) មួយគូរ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនសង្ស័យបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិកម្នាក់ឯងមកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តហើយគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង មត្ថកិច្ចបានបើកការស្រាវជ្រាវកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ លុះដល់វេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២២សមត្ថកិច្ចឃាត់បានជនសង្ស័យខាងលើនៅចំណុចផ្លូវK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ យកមកប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរយកចម្លើយ។ ជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តពិតប្រាកដមែន។

ជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ-ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

No comments:

Post a Comment

Pages