កិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងប្រគល់អំណោយជូនពលរដ្ឋ ៥០គ្រួសារ ក្នុងស្រុកពាមជរ - BNP

Breaking

Saturday, March 12, 2022

កិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងប្រគល់អំណោយជូនពលរដ្ឋ ៥០គ្រួសារ ក្នុងស្រុកពាមជរ

ព្រៃវែង ៖ ព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងរៀបចំសមាជិក សមាជិកា ស.ស.យ.ក. ស្រុកពាមជរ ជាអ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ ។


ក្នុងឱកាសនោះដែរ លោក ឈឹម ផាន់ណា និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ នៅក្នុងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ដែលជួបការលំបាកផ្នែកជីវភាព ពិសេសក្នុងបរិបទកូវីដ-១៩ ។


អំណោយរបស់ឯកឧត្តម ស សុខា និងក្រុមគ្រួសារ ដែលលោក ឈឹម ផាន់ណា និងក្រុមការងារ ប្រគល់ជូនប្រជាពលរដ្ឋទាំង ៥០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១០គីឡូក្រាម, មី ចំនួន ១កេស, ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរ៕






 

No comments:

Post a Comment

Pages