រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ - BNP

Breaking

Tuesday, March 29, 2022

រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

នាព្រឹកថ្ងៃចន្ទទី២៨ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត មានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។


ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអាជ្ញការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងម្លាំងគ្រប់ប្រភេទ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោក លោកស្រីនាយករដ្ឋបាលក្រុង ស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងលោក លោកស្រីស្មៀនឃុំ សង្កាត់ សរុបប្រមាណ ៤៩៥នាក់។


ក្នុងពិធីបើកសន្និបាតនាព្រឹកនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ឆ្នាំ២០២១ កន្លងទៅនេះ គឺជាឆ្នាំទី៣នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ រដ្ឋសភា។ សន្និបាតនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងធ្វើការពិនិត្យ ពិភាក្សា អំពីលទ្ធផលការងារដែល រដ្ឋបាលខេត្ត ខិតខំប្រឹងប្រែងសម្រេចបានទាំងក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចស្របតាមច្បាប់កំណត់ កិច្ចសហការសម្របសម្រួលជាមួយមន្ទីរ អង្គភាព និងកិច្ចការនានា ក្រោមការដឹកនាំនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លើមូលដ្ឋាននៃការវាយតម្លៃត្រឹមត្រូវគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន និងបញ្ហាប្រឈមដែលនៅសេសសល់ យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅការងារក្នុងឆ្នាំ២០២២ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។


ជារួមក្នុងឆ្នាំ២០២១កន្លងទៅ សភាពការណ៍ទូទាំងពិភពលោក និងក្នុងតំបន់មានការវិវត្តន៍ កាន់តែតានតឹង និងស្មុគស្មាញ ដោយសារការរីករាលដាលនៃជំងឺកូវីដ បានធ្វើអោយប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពសង្គមកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ស្របពេលជាមួយគ្នានេះកម្ពុជាកំពុងទទួលរងឥទ្ធិពលមួយចំនួនពីសភាពការណ៍ខាងលើនេះនៅក្នុងផ្ទៃក្នុងប្រទេស។


ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយមានការគាំទ្រ និងការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនទូទាំងប្រទេស បានរួមគ្នាជាធ្លុងសាមគ្គីមួយចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយភាពបុរេសកម្មរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ព្រមទាំងបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ដែលជាបរិយាកាសដ៏ល្អប្រសើរ ក្នុងកិច្ចដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច តាមគន្លងប្រក្រតីភាពថ្មីក្នុងក្របខណ្ឌទូទាំងប្រទេស។ អនុវត្តនូវយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ទិសទី ការផ្សព្វផ្សាយ និងអនុវត្តនូវគោលការណ៍ណែនាំក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានចូលរួមយ៉ាងសស្រាក់សស្រាំ៕








 

No comments:

Post a Comment

Pages