ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណបទុម ហៅវត្តឈូកព័រ ឃុំតាអុង ស្រុកចំការលើ - BNP

Breaking

Tuesday, March 15, 2022

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណបទុម ហៅវត្តឈូកព័រ ឃុំតាអុង ស្រុកចំការលើ

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណបទុម ហៅវត្តឈូកព័រ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំតាអុង ស្រុកចំការលើ។ ពិធីនោះ ក៏មានការអញ្ជញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី តំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ជាច្រើននាក់ ផងដែរ។


នាឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ បានផ្ដល់ឱកាសពេញលេញ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត រួមនឹងការប្រតិបត្តិជំនឿសាសនានានា ហើយបានផ្ដល់ឱកាស នៃការចូលរួមធនធានផ្ទាល់ខ្លួន តាមរយៈ វប្បធម៌ នៃការចែករំលែក ដើម្បី ចូលរួមកសាង និងអភវិឌ្ឍវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចំរើន ស្របតាមការអភិវឌ្ឍ នៃសង្គមជាតិ ផងដែរ។ ឯកឧត្ដម ក៏បានលើកឡើងដែរថា ដូចបងប្អូនបានជ្រាបហើយថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា។ ក្រៅពីនោះ វិស័យព្រះពុទ្ធសាសនា ក៏តែងតែបានចូលរួមចំណែកក្នុងការងារសង្គម កម្មវិធីមនុស្សធម៌ និងកាកបាទក្រហម ជាដើម...។ល។ ដូចគ្នានោះដែរ តាមរយៈ តួនាទីដ៏សំខាន់ នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បី ទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចំរើនថែមទៀត។ យ៉ាងណាមិញ សមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណបទុម ហៅវត្តឈូកព័រ ត្រូវបានកសាងឡើងដោយព្រះចៅអធិការវត្ត ព្រះនាម ជោតិធម្មោ មិន ពៅ រួមនឹង ការចូលរួមចំណែក ពីពុទ្ធបរិស័ទជិតឆ្ងាយ ហើយធ្វើឲ្យលេចជារូបរាង និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ ផងដែរ។ 


ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម ខ្លូត ផន ក៏បានលើកការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ សូមនាំគ្នាទៅចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ៗគ្នា ពិសេស អ្នកដែលបានចាក់ដូសមូលដ្ឋាន រួចហើយ ត្រូវទៅចាក់ដូសទី៣ និងដូសទី៤ ដែលជាដូសជម្រុញ ដើម្បីបង្កើនភាពស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ពិសេស ការពារអាយុជីវិតបងប្អូន និងក្រុមគ្រួសារ ឲ្យជៀសផុតពីការស្លាប់ ដោយសារជម្ងឺ ដ៏កាចសាហាវមួយនេះ។  


ដោយឡែក ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដម ក៏បានថ្លែងអំណរគុណ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ក៏ដូចជា ការកសាងអភិវឌ្ឍ ខេត្តកំពង់ចាម ឲ្យមានការអភិវឌ្ឍរីកចំរើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមម្លប់ នៃសុខសន្តិភាព ផងដែរ៕ 







 

No comments:

Post a Comment

Pages