អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សាលើកិច្ចការងារ ស្តិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព គណនេយ្យភាពឱ្យទាន់ពេលវេលា នៅទូទាំងខេត្តកំពង់ចាម - BNP

Breaking

Friday, February 18, 2022

អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សាលើកិច្ចការងារ ស្តិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព គណនេយ្យភាពឱ្យទាន់ពេលវេលា នៅទូទាំងខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២មក ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចការងារ ស្តិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបម្រើសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋឲ្យមានតម្លាភាព គណនេយ្យភាព ឲ្យទាន់ពេលវេលា នៅទូទាំងខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកស្នងការរង លោកការិយាល័យជំនាញនៃស្នកការដ្ឋាន លោកនាយក នាយករងទីចាត់ការរដ្ឋបាល លោកប្រធានការិយាល័យស្ថិតិនៃរដ្ឋបាលខេត្ត លោក លោកស្រីអភិបាលរងក្រុង/ស្រុក ប្រធានការិយាល័យរដ្ឋបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញដែលបានបំពេញការងារក្នុងការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ រួមនឹងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការចុះបញ្ជីស្នាក់នៅជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម។ តែទោះបីជាយ៉ាងណាក្តី យើងនៅមានចំណុចខ្វះខាត បញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ។


ឯកឧត្តម បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់លើកឡើងពីលទ្ធផល បញ្ហាប្រឈមនៃការអនុវត្តការងារកន្លងមកនៅរដ្ឋបាលក្រុង-ស្រុក ក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ តាមបញ្ហាប្រឈម និងសំណូមពរនានា នាពេលនេះ យើងនឹងរួមគ្នាដោះស្រាយ និងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ សំដៅធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសាធារណៈឲ្យកាន់តែប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕






 

No comments:

Post a Comment

Pages