ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា - BNP

Breaking

Wednesday, February 2, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា

នៅព្រឹកថ្ងៃពុធទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា (JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD ព្រមទាំងសហការី ដើម្បីពិភាក្សាការងារ និងសិក្សាអំពីការធ្វើសូត្រនៅក្នុងខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង រួមមានផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋដែលមិនទាន់មានការកែច្នៃ។


លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា(JCA) បានមានប្រសាសន៍ថា សមាគនជប៉ុនគ្រោងនឹងដឹកនាំអ្នកវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹងមកកាន់ខេត្តបាត់ដំបង ក្នុងកំឡុងខែ មេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវិស័យកសិកម្ម ផ្តោលើសហគ្រាសធនតូច និងមធ្យម ជាពិសេសការកាវិនិយោគលើការធ្វើសូត្រ នៅក្នុងខេត្តបាត់ដំបង និងមួយទៀតគឺផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ(Smart city)។ 


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ក៏មានប្រសាសន៍ ស្វាគមន៍ ចំពោះលោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា និងសហការី ដែលបានអញ្ជើញមកទស្សនកិច្ចនៅខេត្តបាត់ដំបង និង បានសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តបាត់ដំបង ជាពិសេសទៅលើការកែឆ្នៃផលិតផលកសិកម្ម និងការចិញ្ចឹមដង្កូវនាងដើម្បីផលិតជាសូត្រ នៅក្នុងខេត្តបាត់ដំបង។ 


ឯកឧត្តម ក៏បានមានប្រសាន៍ថ្លែងអំណរគុណ និងសំណូមពរដល់លោកនាយកសមាគមជប៉ុន-កម្ពុជា(JCA) ជួយជំរុញ ផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលរបស់ខេត្តបាត់ដំបងជូនទៅដល់បណ្តាអ្នកវិនិយោគទុន និងក្រុមហ៊ុនរបស់ជប៉ុន ឱ្យមកធ្វើការវិនិយោគនៅខេត្តបាត់ដំបង៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង









 

No comments:

Post a Comment

Pages