ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៩គ្រួសារ នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី - BNP

Breaking

Thursday, February 10, 2022

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៩គ្រួសារ នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី

កំពង់ឆ្នាំង៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៩ គ្រួសារ នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះអគ្គីភ័យនេះ ដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយខ្ញុំបាទបានលើកទឹកចិត្តដល់បងប្អូន សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការ "៣ការពារ ៣កុំ" គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត។


គ្រឿងឧបភោគបរិភោគដែលចែកជូនគ្រួសាររងគ្រោះមាន៖ 

១/ គ្រួសារដែលខូចខាតផ្ទះទាំងស្រុង (៦គ្រួសារ) ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង តង់ធំ១ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល ២ សម្ភារៈផ្ទះបាយ ១ឈុត ជែលលាងដៃ ១ដប ម៉ាស ១ប្រអប់ និងថវិកាមួយចំនួន។

២/ គ្រួសារដែលប៉ះពាល់បន្តិចបន្តួច (៣គ្រួសារ) ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ជែលលាងដៃ ១ដប ម៉ាស ១ប្រអប់ និងថវិកាមួយចំនួន៕







 

No comments:

Post a Comment

Pages