រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ​​ ក្នុងឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ - BNP

Breaking

Monday, February 28, 2022

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ​​ ក្នុងឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​

នាព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២​ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងឯកឧត្តម ឈាង ឡាក់ អនុប្រធានកត្តិយស និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវលោក លោកស្រី  ដែលជាអនុប្រធានកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ និងអ្នកស្ម័គ្រចិត្ត បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជា​អង្ករ​របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ​​ ក្នុងឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​។ 


មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការព្រួយបារម្ភជាប់ជានិច្ចពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ជាពិសេសុខទុក្ខរបស់លោកយាយលោកតាដែលជនចាស់ជរា គឺជាការយកចិត្តទុកដាក់ដ៏ខ្ពស់របស់សម្តេចប្រធាន ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា និងបាននាំយកអំណោយទាំងនេះដើម្បីជួយសម្រាលការលំបាកជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។  


សូម​បញ្ជាក់​ថា​ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងជែលលាងដៃចំនួន១ដប ហេីយ​នោះ​លោក​ ហេង​ លីមហួរ​ អនុប្រធាន​កិត្តិយស​សាខា​ បាន​ផ្តល់​ជូន​អំណោយ​ផ្ទាល់​ខ្លួន​របស់​លោក​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ នំប៉័ង​៥ដេីម​,ត្រីខ​ ២កំប៉ុង​ ,ទឹក​បរិសុទ្ធ​ចំនួន១​យួរ ផង​ដែរ​៕








 

1 comment:

  1. The Star Grand at The Star Gold Coast - Mapyro
    Get directions, reviews and 군산 출장마사지 information for The Star 포천 출장마사지 Grand at The 성남 출장마사지 Star 서산 출장마사지 Gold 강릉 출장샵 Coast in Gold Coast, Australia. 18+ only.

    ReplyDelete

Pages