ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម​ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ​ អំពីលទ្ធផល​នៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ - BNP

Breaking

Monday, February 7, 2022

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម​ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ​ អំពីលទ្ធផល​នៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩

នាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម​ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ​ អំពីលទ្ធផល​នៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩​ និងការបិទមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសទី៣​ (ដូសជម្រុញ)ដែលបានចាក់ជូនដល់បងប្អូនកម្មករ​ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋនៅក្រុងបាវិត​ ខេត្តស្វាយរៀង​ វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់​ (SINOVAC)​ ចាប់ពីថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១​ រហូតដល់ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២២​ ចាក់បានសរុបចំនួន៣៦.២១៥នាក់​ ស្រីចំនួន២០.២២៤នាក់។ 


អញ្ជើញចូលរួមក្នុងឱកាសនោះមាន​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ជវត្ថុសាលាខេត្ត និងប្រតិភូក្រសួងការពារជាតិមួយចំនួនទៀត៕






 

No comments:

Post a Comment

Pages