កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងអំណោយមនុស្សធម៌ជូនគ្រួសារសពតារាចម្រៀង Cambodian Idol រដូវកាលទី២ លោកនាង ប្រាក់សុគន្ធ… - BNP

Breaking

Monday, January 3, 2022

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងអំណោយមនុស្សធម៌ជូនគ្រួសារសពតារាចម្រៀង Cambodian Idol រដូវកាលទី២ លោកនាង ប្រាក់សុគន្ធ…

បាត់ដំបង÷បេី យោង តាមប្រភពព័ត៍មានពី កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃ អាទិត្យ ទី ០២ ខែមករា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃសុក្រទី៣១ ខែធ្នូ​  កន្លងទៅ បានចាត់តំណាងប្រតិភូសាខាកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រអនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តបាត់ដំបងតំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខានិងសហការី សូមរួមរំលែកទុក្ខចូលបុណ្យ ៧ថ្ងៃ សពលោក នាង ប្រាក់សុគន្ធ តារាចម្រៀងCambodian Idol រដូវកាលទី២ ដែលបានទទួលមរណះភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៣ៈ០០នាទីទៀបភ្លឺ ដោយគ្រោះថ្នាក់ចរាចណ៍នៅរាធានីភ្នំពេញ ហេីយពិធីបុណ្យធ្វេីនៅស្រុកកំណេីតក្នុងភូមិ ព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។


ក្នុងឱកាសនោះដែរ ក្នុងនាមលោក សុខ លូ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានពាំនាំ នូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបានបាត់កូន បងជាទីស្រលាញ់។


ក្នុងមរណទុកដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។





 

No comments:

Post a Comment

Pages